ឯកសារ “អានខ្ញុំ“ របស់​កម្មវិធី Martus កំណែ២.0

---------------------------------

មាតិកា ៖

ក. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.៥ ទៅ កំណែ២.០

ខ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.២.១​ ទៅ កំណែ១.៥

គ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.២ ទៅ កំណែ១.២.១

ឃ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.៣ ទៅ កំណែ១.២

ង. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.២ ទៅ កំណែ១.០.៣

ច. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.១ ទៅ កំណែ១.០.២

ឆ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០ ទៅ កំណែ១.០.១

ជ. សេចក្តីការ​ណែនាំ​ជា​ពិសេស​សម្រាប់​ការ​ធ្វើ​អោយ​កម្មវិធី Winsock កាន់​តែ​ទាន់​សម័យ បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ដំណើរការ​​កម្មវិធី Martus លើ Wondows ៩៥ ។

 

ចូល​ទៅ​មើល​វិបសាយ www.martus.org សម្រាប់​ព័ត៌មាន​អំពី​កម្មវិធី Martus ។

 

អាន​ឯកសារ​មគ្គុទេសក៍ណែនាំ​អ្នក​ប្រើ Martus សម្រាប់​សេចក្តី​ណែនាំការ​សិក្សា​ស្តី​អំពី​ការ​​ដំឡើង​កម្មវិធី Martus ។

 

កម្មវិធី Martus ​២.០ គឺ​មាន​ចេញ​ជា​ភាសា​អង់​គ្លេស អេស្ប៉ាញ​ និង​ រុស្សី ​ប៉ុនែ្ត​ឯកសារ​សម្រាប់​អ្នក​ប្រើ​ជា​ភាសា​អេស្ប៉ាញ និង​ រុស្សី​ នឹង​មិន​ទាន់​មាន​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​ការ​ចេញ​ផ្សាយ​លើក​ក្រោយ​ទៀត ​(២.០១) ។ ដើម្បី​មើល​ថា​តើ ​ឯកសារ​២.០​ដែល​គេ​បកប្រែ​​ទាំង​នេះ​​មាន​ចេញ​ផ្សាយឬនៅ ឬ​សម្រាប់​ការ​បក​ប្រែ​ជា​​ភាសាថៃ រុស្សីអេស្ប៉ាញ​ របស់​​ឯកសារ​អ្នក​ប្រើ​សម្រាប់​កំណែ​ពីមុន (១.៥) ចូល​ទៅ​កាន់​ http://www.martus.org/downloads/ ។

 

យើង​សុំ​ស្នើរ​អោយ​អ្នក​ដំណើរ​ការ​កម្មវិធី Martus កំណែ​២.០​ជាមួយកម្មវិធី​ម៉ាស៊ីន​បម្រើ Martus កំណែ​២.១​ ឬ​ក៏​ថ្មី​លើស​ពី​នេះ ។ បន្ទាប់​ពី​មាន​កាលបរិច្ឆេទ​ការ​ចេញ​ផ្សាយ​​កម្មវិធី Martus កំណែ​២.០ រាល់​ម៉ាស៊ីន​បម្រើ​ផលិតផល Martus ទាំងអស់​កំពុង​ដំណើរ​ការ​កំណែ​២.១ ប៉ុនែ្ត​​បើ​អ្នក​កំពុង​ដំណើរការ​ម៉ាស៊ីន​បម្រើព័ត៌មាន​បម្រុងMartus នោះ​អ្នក​គួរ​តែ​អភិវឌ្ឍ​ទៅ​ប្រើ​កម្មវិធី​ម៉ាស៊ីន​បម្រើ Martus កំណែ២.១ (អាច​រក​បាន​សម្រាប់​ចម្លង​ចូល​ម៉ាស៊ីន​តាមរយៈ​ www.martus.org) ។

 

ក. ការ​ផ្លាស់​ប្តូរ​ពី​កំណែ​១.៥ ទៅ កំណែ២.០

 

      » ឥឡូវ អ្នក​អាច​មាន​គណនី​ស្នាក់ការ​កណ្តាល​ជា​ច្រើន ហើយ​មាន​ផ្ទៃប្រទាក់អន្តរមុខ​សម្រាប់​បង្កើត​គណនី​ទំាង​នោះ ។ ជា​ពិសេស វា​មាន​ប្រយោជន៍ ប្រសិន​បើ​អ្នក​ចង់​អោយ​មនុស្ស​ជា​ច្រើន​ក្នុង​អង្គការ​របស់​អ្នក​មើល​របាយការណ៍​របស់​អ្នក ។

      » ឥឡូវ គណនី​ស្នាក់ការ​កណ្តាល​អាច​ផ្ញើរ​របាយការណ៍​ទៅ​កាន់​ម៉ាស៊ីន​បម្រើ ជំនួស​អោយ​ការិយាល័យ​​សាខា​ណា​ដែល​មិនអាច​ចូល​ដំណើរការ​អ៊ិនធើណែត​បាន ។

      » តួនាទី​នៃ​ការ​បង្កើត​ក្រឡាទទឹង​ផ្ទាល់​ខ្លួន ត្រូវ​បាន​គេ​ពង្រឹង​ថែម​ទៀត ដូចេ្នះ​អ្នក​អាច​បង្កើត​ក្រឡាទទឹង​ផ្ទាល់​ខ្លួន​ប្រភេទ​ផ្សេងៗ​គ្នា​ (ឧទាហរណ៍ ៖ កាលបរិច្ឆេទ,តារាង, ពិត/មិនពិត) ។

      » យើង​កំពុង​ប្រើ​​អ្នក​ដំឡើង​ថ្មី​នៃ Windows បើក​ទូលាយ​រហស្សលិខអក្សរសម្ងាត់ (NSIS) ដែល​ឥឡូវ​អាចត្រូវ​បាន​ដំណើរការ​បាន​ដោយតួលើ​ព្យញ្ជនៈ​ដែល​មិន​មែន​ជា​អក្សរ​ផ្សេង​មិន​មែន​ជា​ឡាតាំង ។

      » ថត “របាយការណ៍ដែលបានរក្សាទុក” ថ្មី​មួយ​ជំនួស​អោយ “ប្រអប់​ចេញ”, ថត “របាយការណ៍​ដែល​បាន​ផ្ញើរ” និង​ថត “របាយការណ៍​ព្រាង” ។

      » ឥឡូវ ក្នុង​បញ្ជី​របាយការណ៍​និមួយៗ មាន​បង្ហាញ​នូវ​ជួរ​ឈរ​មួយ​ដែល​បង្ហាញ​ថា​តើ របាយការណ៍​ត្រូវបាន​ផ្ញើរ​ទៅ​ម៉ាស៊ីន​បម្រើ​ដោយ​ជោគជ័យ ឬ​អត់ ។

      » ឥឡូវ កាលបរិច្ឆេទ​ដែល​របាយការណ៍​ត្រូវបាន​រក្សា​ទុក​ចុង​ក្រោយ​​បង្អស់​ ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​បង្ហាញ​របាយការណ៍​ជាមុន និង នៅ​ក្នុង​បឋមកថា​នៃ​របាយការណ៍ ។

      » ពេល​បង្កើត​ឬ​កែប្រែ​របាយការណ៍ ប៊ូតុង “ផ្ញើរ” ត្រូវបាន​ប្តូរ​ទៅ​ជា “បោះត្រា​ទុក” ។

      » តួនាទី​លុប​យ៉ាង​លឿន​របស់ Martus ១.៥ ត្រូវ​បាន​ជំនួស​ដោយ​ម៉ឹនុយ​ពីរ​គឺ ៖ “លុប​ទិន្នន័យ​របស់​ខ្ញុំ” ដែល​នឹង​លុប របាយការណ៍​និង​កូនសោ​ពីរ​របស់​គណនី,និង “លុប​ទិន្នន័យ​ទាំងអស់ ហើយ​យក Martus ចេញ” ដែល​នឹង​លុប​កម្មវិធី Martus ព្រម​ទាំង​​ថត Martus ទាំង​មូល ដោយ​រួម​បញ្ចូល​ទាំង​​ទិន្នន័យ​របស់​គណនី​ដ៏ទៃ​ទៀត បែប​នេះ​គឺ​គេ​សំដៅ​ថា​ត្រូវ​ប្រើ​តែ​ក្នុង​ករណី​បន្ទាន់​ប៉ុណ្ណោះ ។

      » តួនាទី​ថត​ចម្លង​កូនសោ​ត្រូ​វ​បាន​ពង្រឹង​ផង​ដែរ ដោយ​អ្នក​មិន​ចាំ​បាច់​ធ្វើ​ការ​ចម្លង​ទុក មុន​ពេល​ដែល​អ្នក​​បង្កើត​របាយការណ៍​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​ត្រូវ​បាន​រំលឹក​អំពី​ការ​ថត​ចម្លង​កូនសោ​របស់​អ្នក​នៅ​ពេល​​ក្រោយ​ ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​វា ។

      » សម្រាប់​ការ​ស្វែង​រករបាយការណ៍ អ្នក​អាច​ប្រើ​ពាក្យ​គន្លឹះ​ជា​ភាសាអង់គ្លេស​ “AND” និង​ “OR” ឬក៏​ជា​ពាក្យ​គន្លឹះ​នៃ​ភាសា​ដែល​ត្រូវ​បក​ប្រែ ។​ បែប​នេះ​គឺ​អនុញ្ញាត​អោយ​អ្នក​ប្រើ​ដែល​ពុំ​អាច​ចូល​ដំណើរ​ការ​ក្តារចុច​ភាសាដើម​ នៅ​តែ​អាច​ធ្វើ​ការ​ស្វែង​រក​ដោយ​ប្រើ​ ​“AND” និង​ “OR”​ បាន ។

      » ប៊ូតុង​ “ព័ត៌មាន​លម្អិត​នៃ​របាយការណ៍” បង្ហាញ​នូវ​លេខរបាយការណ៍​ដែល​មាន​តែ​មួយ​គត់ និង​បង្ហាញ​គណនី​ស្នាក់ការ​កណ្តាល​ណា​ដែល​អាច​មើល​​ទិន្នន័យ​ឯកជន​​នៅក្នុង​របាយការណ៍​នេះ ។

      » ឥឡូវ ​អ្នក​មាន​ជម្រើស​ដើម្បី​លាក់​ឬក៏បញ្ជូល​ទិន្នន័យ​ឯកជន​ពេល​បោះពុម្ភ​របាយការណ៍ ។

      » ឥឡូវ ជំនួយ​នៅ​លើ​បណ្តាញ​អាច​ប្រើ​ជា​របៀប​ស្វែង​រក​បាន​ហើយ ។

      » អ្នកអាច​កំណត់​ទង់​ដើម្បី​ហាមឃាត់​ការ​​ប្រើ​ប្រាស់​របាយការណ៍​ជា​សាធារណៈ សម្រាប់​មូល​ហេតុ​សន្តិសុខ ។

      » ការបង្កើន​មុខងារ​ប្តូរឈ្មោះថត ។

      » ការ​កែ​កំហុស​តូច​ៗជាច្រើន, ការបញ្ជាក់ និង ការ​សម្អាត​ផ្ទៃប្រទាក់អន្តរមុខ ។

 

ខ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.២.១​ ទៅ កំណែ១.៥

 

      » ឥឡូវ គណនី​ជាច្រើន​​អាច​​ត្រូវ​បាន​​បង្កើត​​លើ​​កុំព្យូទ័រ​តែ​មួយ ។​​ ការប​ង្កើត​នេះ​គឺផ្លាស់ប្តូរ​អេក្រង់​ចូល​ក្នុង​លក្ខណៈច្រើន​របៀប ៖ ​អ្នក​មាន​ជម្រើស​មួយ​រវាង​ការ​ចូល​ទៅ​ក្នុង​គណនី​ដែល​បាន​បង្កើត​រួច, ការ​បង្កើត​គណនី​ថ្មី​មួយ, ឬ ​ក៏​ការ​ស្តារ​គណនី​​ឡើង​​វិញ​ពី​ឯកសារ​​បម្រុង​កូនសោ​ពីរ ។ វា​នឹង​មាន​ថតរង​សម្រាប់​គណនី​និមួយៗ​ដែល​​ឋិត​​នៅ​​ខាងក្រោម​ថត Martus ។

      » ឥឡូវ ​សមត្ថភាព​ដើម្បី​ជ្រើស​រើស​ភាសា​ដែល​អ្នក​ចង់​ដំណើការ Martus ​គឺ​អាចរក​បាន​នៅ​លើ​អេក្រង់​ចូល ។

      » បង្កើន​តួនាទី​ចម្លង​ទុក​កូនសោ​ពីរ និង ​សមត្ថភាព​ដើម្បី​ចម្លង​ទុក​ក្នុង​ឯកសារ​សម្ងាត់​ជាច្រើន​ សម្រាប់​​ចែក​ចាយ​ដល់​មិត្តភ័ក្រ្ត ។

      » បង្កើន​​​តួនាទី​លុប​យ៉ាង​លឿន​ ដើម្បី​អនុញ្ញាត​អោយ​លុប​កូនសោ​ពីរ​ចេញ, ការសម្អាត​របាយការណ៍​និងទិន្នន័យ​កូនសោ​ពីរ​​​មុន​ពេល​លុប, និង​ សមត្ថភាព​ដើម្បី​ដំណើរការ​លុប​យ៉ាង​លឿន និង ចេញ​ពី Martus ​ដោយ​គ្មាន​ការ​​បង្អាក់ ឬ​ការ​សួរ​បញ្ជាក់​​អ្នក​ប្រើ​ឡើយ ។

      » មាន​ម៉ឺនុយ “ឧបករណ៍” ​ថ្មីមួយ​ (​សម្រាប់​សកម្មភាព​លុប​យ៉ាង​លឿន, ​កូនសោ​ពីរ, និង សកម្មភាព​ស្នាក់ការ​កណ្តាល)

      » បង្កើនការ​ទំនាក់​ទំនង​ជាមួយ​ម៉ាស៊ីនបម្រើ Martus និង​ ការ​ផ្តល់​​សារ​កាន់​តែ​ច្បាស់​ដល់​អ្នក​ប្រើ​អំពី​​ស្ថានភាព​ម៉ាស៊ីន​បម្រើ ។

      » ជម្រើស​​ភាសា​ផ្សេង​​ទៀត​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ជម្រើស​របាយការណ៍ ។

      » កំហុស​ត្រូវ​បាន​កែ​ដើម្បី​ការពារ​កំណែ​មុនៗ​នៃ​កម្មវិធី Martus ​មិន​អោយ​ទទួល​យក​របាយការណ៍​ដោយ​ជោគជ័យ​ពី​​ម៉ាស៊ីន​បម្រើ​ព័ត៌មាន​បម្រុង​ ប្រសិនបើ​របាយការណ៍​នោះ​​មាន​ព័ត៌មាន​សាធារណៈ​ដែល​ពុំ​មែន​សរសេរ​​ដោយ​តួ​អក្សរ​​អង់គ្លេស ។​​ កំហុស​នេះ​មិន​បាន​ប៉ះពាល់​ដល់​សមត្ថភាព​របាយការណ៍​​ដែល​គេ​ចម្លង​ទុក​ក្នុង​ម៉ាស៊ីន​បម្រើ Martus យ៉ាង​មាន​សុវត្ថិភាព​​នោះ​ទេ ។ បញ្ហាអាច​នឹង​ត្រូវបាន​គេកត់សម្គាល់ ប្រសិនបើ​របាយការណ៍​មិន​ត្រូវ​បាន​បង្ហាញ​​នៅ​លើ​ម៉ាស៊ីន​របស់អ្នក​ ហើយ​អ្នក​ព្យាយាម​យក​ឯកសារ​របស់​អ្នក ឬ ឯកសារ​របាយការណ៍​បោះត្រា​របស់​សាខា​​ដែល​មាន​ទិន្នន័យ​សាធារណៈ​មិន​មែន​ជា​ភាសា​អង់គ្លេស​​​មក​វិញ (​សារ​ដែល​ទទួល​បាន​ពី​ករណី​នេះ​គឺ​“កំហុស​បាន​កើត​ឡើង ​ខណៈ​ពេល​កំពុង​ទាញ​យក​របាយការណ៍​សង្ខេប​មក​វិញ ។ របាយការណ៍​មួយ​ចំនួន​នៅ​លើ​ម៉ាស៊ីន​បម្រើ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ទេ ។”)​ កំហុស​មិន​បាន​ប៉ះពាល់​ដល់​សេចក្តី​ព្រាង​ ឬ ព័ត៌មាន​បុគ្គល​នៃ​របាយការណ៍​​ទេ ។ អ្នក​ត្រូវ​តែ​ចូល​ដំណើរ​ការ​​ម៉ាស៊ីនបម្រើ​ព័ត៌មាន​បម្រុង​ Martus ឬ អភិវឌ្ឍន​​ម៉ាស៊ីនបម្រើ​​របស់​អ្នក​អោយ​ដំណើរការ​កម្មវិធី​ម៉ាស៊ីន​បម្រើ Martus កំណែ​២.០​ ឬ ថ្មី​ជាង​នេះ ដើម្បី​អោយ​អ្នក​អាច​ទទួល​​យក​របាយការណ៍​​ទាំងឡាយ​ណា​ដែល​មាន​​​ទិន្នន័យ​សាធារណៈ​មិនមែន​ជាភាសាអង់គ្លេស ។

      » អភិវឌ្ឍ​​កំណែ​ Java​ អោយ​ទៅ ​១.៤.២_០៣

      » ការ​កែ​កំហុស​តូច​ៗជាច្រើន, ការបញ្ជាក់ និង ការ​សម្អាត​ផ្ទៃប្រទាក់អន្តរមុខ ។

 

គ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.២ ទៅ កំណែ១.២.១

 

      » កំណែ​ជា​ភាសា​​រុស្សី​​​ត្រូវ​បានណែនាំ ​ដោយ​រួមទាំង​​កំណែ​ពិសេស​នៃ​កម្មវិធី​ដំឡើង​ជា​ភាសា​រុស្សី ។

      » មគ្គុទេសក៍ការ​ណែនាំ​អ្នក​ប្រើប្រាស់​ជា​​ភាសា​អង់គ្លេស​​និង​​អេស្ប៉ាញ​ត្រូវបាន​អភិវឌ្ឍន​អោយ​ល្អ​ជាមួយ​នឹង​មុខ​ងារ​១.២ ។

      » ស្រ្គីបអក្សរ LinuxJavaInstall.txt ​ត្រូវ​បាន​បង្កើត​​ដើម្បី​អោយ​ងាយ​ស្រួល​ដល់​ការ​ដំឡើង​ Java ទៅ​លើ​ម៉ាស៊ីន GNU/Linux ។

ឃ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.៣ ទៅ កំណែ១.២

 

      » ឥឡូវ​អ្នក​អាច​បង្កើត​ក្រឡា​ទទឹង​ផ្ទាល់​ខ្លូន​សម្រាប់​គ្រប់របាយការណ៍ ​ដែល​​ត្រូវ​បាន​​បង្កើត​ក្រោយៗ​មក​ទៀត ។ បច្ចុប្បន្ន​នេះ ការ​​បង្កើត​ក្រឡា​ទទឹង​ផ្ទាល់​ខ្លូន​គឺ​សម្រាប់​ប្រើ​ចំពោះ​អ្នក​ប្រើ​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ។ ពេល​ដែល​អ្នក​ជ្រើស​ជម្រើស​ម៉ឺនុយ​នោះ អ្នក​នឹង​ត្រូវបានប្រាប់​អោយ​ដឹង​ពី​បញ្ហា​នេះ ហើយ​បាន​ប្រាប់​ថា ​ប្រសិន​បើ​អ្នក​មិន​ដឹង​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ​អ្នក​គួរ​តែត្រឡប់​ក្រោយ​បើ​មិន​អញ្ចឹង​ទេ អ្នក​នឹង​ប្រថុយ​នឹង​ការ​បង្ក​ភាព​រញ៉េរញ៉ៃ​​ដល់ប្រព័ន្ធ​ដំណើរការ​ម៉ាស៊ីន​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ពិត​ជា​ទៅដល់​ទី​នោះ អ្នក​ត្រូវបាន​ផ្តល់​អោយ​ជាមួយ​នូវ​បញ្ជីនៃ​ស្លាក​របស់​ក្រឡា​ទទឹង​ខ្នាត​​គំរូ​ដែល​មាន​ស្រាប់ ដែល​ត្រូវ​បាន​ផ្តាច់​ពី​គ្នា​ដោយ​​សញ្ញា​ចុច​ក្បៀស (;)។​ អ្នក​អាច​លុប​​ស្លាក​ទាំង​អស់​នោះ​ចោល លើក​លែង​តែ​ក្រឡា​ទទឹង​​ដែល​ត្រូវ​ការ​ចំនួន​​បួន​គឺ ៖ entrydate (កាល​បរិច្ចេទ​បញ្ចូល), language (ភាសា), author (អ្នកនិពន្ធ)និង title (ចំណង​ជើង) ។ អ្នកអាចផ្លាស់​ប្តូរ​លំដា់ប់លំដោយ​របស់​ស្លាក​ទាំង​នោះ​បាន ។​ អ្នក​អាច​បញ្ចូល​​ក្រឡាទទឹង​ផ្ទាល់​ខ្លួន​ថ្មី​របស់​អ្នក​​បាន ។ រាល់​ក្រឡាទទឹង​ផ្ទាល់​ខ្លួន​និមួយៗ អ្នក​ត្រូវ​តែ​មាន​ស្លាក​ដែលជា​អក្សរ​តូច ASCII ហើយ​បន្ទាប់​មក​ត្រូវ​មាន​សញ្ញា​ក្បៀស ហើយ​បន្ទាប់​មក​ត្រូវ​មាន​អក្សរ​សម្គាល់​របស់​វា​សម្រាប់​បង្ហាញ​នៅ​លើ​អេក្រង់ ដែល​អ្នក​អាច​សរសេរ​ជា​​អក្សរ​តូច អក្សរ​ធំ​ ​ព្រម​ទាំង​​ដកឃ្លា ។ ប្រសិន​បើ​អ្នក​ព្យាយាម​រក្សា​និយមន័យ​ក្រឡា​ទទឹង​ដោយ​តួ​អក្សរ​ដែល​មិន​ត្រឹមត្រូវ អ្នក​នឹង​ត្រូវបាន​បញ្ជាក់​ប្រាប់​ថា វា​មិន​ ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​អ្នក​ក៏​មិនត្រូវ​បាន​ប្រាប់​ផង​ដែរ​ថា​តើ​ចំណុច​ណា​មួយ​ដែល​មិន​ត្រឹមត្រូវ ។

      » ឥឡូវ​អ្នក​មាន​ជម្រើស​ក្នុង​ការ​បញ្ចូល​ជួរ​កាល​បរិច្ឆេទ ​(​ជួរ​រវាង​កាល​បរិច្ឆេទ​ពីរ​ផ្សេង​គ្នា)​ សម្រាប់​កាល​បរិច្ឆេទ​របស់​ព្រឹត្តិការណ៍​នៃ​របាយការណ៍ ។

      » ផ្ទៃប្រទាក់អន្តរមុខ​ជា​ភាសា​រុស្សី​ត្រូវបាន​បន្ថែម​ផង​ដែរ ដោយមាន​ជាង​​៩០%​នៃ​សារ​ទាំង​អស់​ត្រូវ​បាន​បក​ប្រែជា​ភាសារុស្សី ។

      » ឥឡូវ​អ្នក​អាច​កំណត់​ថត​ទាំងមូល​សម្រាប់​នាំចេញ ។

      » ប្រសិន​បើ​ច្រក​ធម្មតា​របស់ Martus មិនមាន​សម្រាប់​ការ​ទំនាក់​ទំនង​ជាមួយ​ម៉ាស៊ីន​បម្រើព័ត៌មាន​បម្រុង​​ដោយសារ​តែ​បញ្ហា​ផ្សេងៗ​ដូចជា ​បញ្ហា​ការ​កំណត់​រចនាសម្ព័ន្ធ​ជញ្ជាំងភ្លើង​ជា​ដើម​នោះ កម្មវិធី Martus នឹង​ត្រឡប់​ទៅ​ប្រើប្រាស់​ច្រក​លេខ ៨០/៤៤៣ ។

      » ​ភាព​អាច​ប្រើប្រាស់​បាន​នៃ​ដំណើរការ​ចម្លង​កូនសោ​ពីរ​ទុក​ត្រូវបាន​បង្កើន ។

      » CD Image និង ការ​ទាញ​យក​ទាំងស្រុង មាន​​រួម​បញ្ចូល​ទាំង​កំណែ Java ១.៤.១-០៣ ។

      » ការ​កែ​កំហុស​ស្រាលៗ​ជាច្រើន, ការ​បញ្ជាក់ និង​ ការ​សម្អាត​ផ្ទៃប្រទាក់អន្តរមុខ​អ្នក​ប្រើ ដោយ​រួម​បញ្ចូល​ជំនួយ​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ដំណើរការ​ដែល​មិន​ប្រើ​​កណ្តុរ ។

 

ង. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.២ ទៅ កំណែ១.០.៣

 

      » ការ​ចេញ​ផ្សាយ​កំណែ Martus ដែល​ឆបអាច​ដំណើរការ​ជាមួយ​ Linux និង Mac ។

      » ប្រសិន​បើ​អ្នក​បាន​ដំឡើង​​កម្មវិធី Martus កំណែ​មុន​រួច​ហើយ អ្នក​អាច​ទាញ​យក​កំណែ​កម្មវិធី​ Martus ដែល​តូច​ជាង​​នេះ ដោយ​មិន​ចាំ​បាច់​ទាញ​យក​កំណែ​ទាំង​ស្រុង ដែល​មាន​ទំហំ​ធំ​ដោយ​សារ​តែ​កម្មវិធី Java នោះ​ទេ ។

      » របាយការណ៍​​អាច​ត្រូវ​បាន​នាំចេញ​ពីកម្មវិធី​ក្នុង​ទម្រង់​ជា​​ឯកសារ XML ។

      » ​ពិនិត្យ​រក​មើល​កំណែ Java ដែល​ឆបអាច​ប្រើ​បាន កំឡុង​ពេល​ដំឡើង​និង​ចាប់​ផ្តើម ។

      » បង្កើន​ល្បឿន​ក្នុង​ការ​រៀប​ចំ​របាយការណ៍​ជាមួយ​នឹង​ឯកសារ​ភ្ជាប់ ។

      » ប្តូរ​ទៅ​កាន់​ទស្សន៏​ទ្រនិច​រវល់​ កំឡុង​ពេល​ដំណើរ​ការ ។

      » ឥឡូវ​អ្នក​អាច​មើល​ឯកសារ​ភ្ជាប់​នៅ​ពេល​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង Windows ។

      » ការ​ផ្លាស់​ប្តូរ​​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​អាជ្ញា​ប័ណ្ណ​ដែល​ឆបអាច​អនុវត្ត​បាន​ជា​មួយ GNU GPL, ការ​ផ្តល់​ភាព​ងាយ​ស្រួល​លើ​តម្រូវ​ការ​បញ្ជាក់​ពី​អ្នក​ប្រើ​ណា​ដែល​ត្រូវ​ការ​ខ្ចី​រហស្សលិខ​យក​ទៅ​ប្រើ​ជាមួយ​ការងារ​ដែល​មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​កម្មវិធី Martus និង​ ការ​ពង្រីក​សេវាកម្ម​កម្មវិធី​ម៉ាស៊ីន​បម្រើ Martus ។

      » ឥឡូវ​អ្នក​អាច​​ទទួល​សារ​ពី​ម៉ាស៊ីន​បម្រើ Martus ដោយ​រួម​បញ្ចូល​ទាំង​សេចក្តី​ថ្លែងការណ៍​លើ​កិច្ច​ព្រមព្រៀង​នៃ​ម៉ាស៊ីន​បម្រើ ។

      » មាន​ប្រអប់​ស្វាគមន៍​ថ្មី​មួយ​ដែល​លេច​ឡើង​ ពេល​ដែល​អ្នក​ចាប់​ផ្តើម​កម្មវិធី សម្រាប់​បញ្ជាក់​ថា​តើ​ នេះ​ជា​កំណែ​កម្មវិធី​ផ្លូវការ​ឬអត់ ។

      » ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដំឡើង​កម្មវិធី Martus នៅ​ពេល​ទាញ​យក​កម្មវិធី​ដំឡើង។ ឥឡូវ​កម្មវិធី​សម្រាប់​បញ្ជាក់​ Jar អាច​ទាញ​យក​បាន​​ដាច់​ពី​គេ ។

      » លក្ខណៈ​ពិសេសលុប​លឿន​ថ្មី​មួយ​នឹង​លុប​រាល់​ឯកសារ​ចម្លង​ជា​មូលដ្ឋាន​នៃ​​របាយការណ៍​ពីថាស​រឹង​របស់អ្នក ។

      » កែ​កំហុស​នៅ​ពេល​ដែល​​របាយការណ៍​អាច​ខូច ប្រសិន​បើ​អ្នក​​ទាញ​យក​វា​មក​វិញ​​ពី​ម៉ាស៊ីន​បម្រើ ហើយ​បន្ទាប់​មក​កែប្រែ​ឯកសារ​ចម្លង​នោះ​ដោយ​ការ​បន្ថែម​ឯកសារ​ភ្ជាប់​ថ្មីមួយ ។

         » ធ្វើ​អោយ​ការ​បកប្រែ​ជា​ភាសា​អេស្ប៉ាញ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ឡើង ។

         » កែ​បញ្ហា​មួយ​ជាមួយ បង្អួចwindow ដែល​តម្រូវ​អោយ​មាន​ផ្តោត​អារម្មណ៍​លើ នៅ​ពេល​ដែល​អ្នក​ប្រើ​អស់​ពេលផុត​កំណត់ ។

         » ជម្រុញ​ប្រអប់​ចូល​អោយ​ឋិត​នៅ​ផ្នែក​ខាង​លើ​នៃ Windows ហើយ​បន្ថែម​វា​ទៅ​លើ​​របារ​ស្ថានភាពព័ត៌មាន ។​

         » លាក់ បង្អួចwindow សំខាន់ ក្នុង​កំឡុង​ពេល​កែប្រែ ។

         » រួម​បញ្ចូល​នូវ​បណ្ណាល័យ​រហស្សលិខ​ដែល​កាន់​តែ​ល្អ​ឡើង​ ហើយ​និង​កំណែថ្មី​នៃ​ Java ១.៤.១_០២ ដែល​គាំទ្រ​ការ​បញ្ចូល​តួ​អក្សរ​បរទេស​ ដោយ​ប្រើ​​ក្តារ​ចុច​ជា​លេខ ហើយ​និង​កែ​ប្រែ​ការ​បាត់បង់​សតិ ដែល​បាន​​បំផ្លាញ​សតិ​ដែល​មាន​ស្រាប់​បន្តិច​ម្តងៗ ។

         » បន្ថែម​​គ្រាប់ចុច​សំខាន់​ជា​គំរូ​របស់ Windows នៅ​កន្លែង​ដែល​ជាក់​លាក់​ ដូចជា Del និង control-C, X, V និង A ។

 

ច. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០.១ ទៅ កំណែ១.០.២

 

      » នៅ​ពេល​ដែល​អ្នក​ជ្រើស​ដើម្បី​កែប្រែ​របាយការណ៍​បោះត្រា Martus ធ្វើការចម្លង​របាយការណ៍​នោះ ប៉ុន្តែ ប្រសិន​បើ​ឯកសារ​ដើម​មាន​ឯកសារ​ភ្ជាប់​ នោះ​វា​អាច​បណ្តាល​អោយ​ប្រព័ន្ធមាន​ការ​ច្រឡំ​ ហើយ​នៅ​ទីបញ្ចប់​ក៏​នាំ​អោយ​មាន​ការ​ខូច​ខាត​ដល់​ឯកសារ​ចម្លង, ឯកសារ​ដើម ឬ​ក៏​ឯកសារ​ទំាង​ពីរ​តែ​ម្តង ។ បញ្ហា​នេះ​ត្រូវ​បាន​កែ​រួច​ហើយ ។

      » អនុញ្ញាត​អោយ​មាន​ការ​ចែកចាយ​តាម​ស៊ីឌី​នៃ​មាតិកា​លំនាំ​ដើម​ដែល​អាច​បង្កើត​ជាមុន​នូវ​ផ្នែក​ព័ត៌មាន​លម្អិត​សម្រាប់​គ្រប់​របាយការណ៍ ។ ប្រសិន​បើ​ឯកសារDefaultDetails.txt មាន​នៅ​លើ​ស៊ីឌី​ វា​នឹង​ត្រូវ​បាន​ចម្លង​ទៅ​ថត Martus នៅ​ពេល​ដំឡើងកម្មវិធី ។ បន្ទាប់​មក​ ប្រសិន​បើ​ឯកសារ DefaultDetails.txt ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ថត Martus នៅ​ពេល​ដែល​គណនី​ថ្មី​ត្រូវ​បាន​បង្កើត​ វា​នឹង​ផ្តល់អោយ​អ្នក​ប្រើប្រាស់​នូវឱកាស​ដើម្បី​ប្រើ​ឯកសារ​នេះ​ជា​ព័ត៌មាន​លម្អិត​លំនាំ​ដើម​សម្រាប់​រាល់​របាយការណ៍​​ដែល​គេ​បង្កើត ។

      » រៀបចំ​រហស្សលិខ និង​រចនាបទ​កញ្ចប់​ខាងក្នុង​ឡើង​វិញ​ដើម្បី​ធ្វើ​អោយ​ការ​ថែរក្សា​កាន់​តែ​ងាយ​ស្រួល ។

 

ឆ. ការ​ផ្លាស់ប្តូរ​ពី​កំណែ១.០ ទៅ កំណែ១.០.១

 

      » សួរ​នៅ​កំឡុង​ពេល​ដំឡើង​កម្មវិធី ថា​តើ​អ្នកប្រើ​ចង់​បន្ថែម “កម្មវិធី Martus”, “កម្មវិធី​លុប Martus ចេញ” និង​ឯកសារ​មួយ​ចំនួន​ទៀត ​ចូល​ក្នុង​ម៉ឺនុយ​ចាប់​ផ្តើម​របស់ Windows ឬ​អត់។

      » ធ្វើ​អោយ​ទាន់​សម័យបង្កើន Java Runtime Environment ពី​កំណែ១.៤.១ ទៅ​កំណែ​១.៤.១-០១ ដែល​ជួយ​ពង្រឹង​សុវត្ថិភាព Java ថែម​បន្តិច​ទៀត ។

      » ធ្វើ​អោយ​ប្រាកដ​ថាកាន់​តែ​ជាក់​លាក់​ថែម​ទៀត​ថា រាល់​ប្រភព​ផ្នែក​ទី​៣, អាជ្ញាប័ណ្ណ​ដំណើរការ​ផ្នែក​ទី​៣, ឯកសារ​ផ្សេងៗ និង កម្មវិធី Winsock សម្រាប់Windows ៩៥ ដែល​គេ​ត្រូវ​ការ ត្រូវ​បាន​ចម្លង​ទៅ​ថាស​រឹង​ក្នុង​កំឡុង​ពេល​ដំឡើង ។

         » កែ​កំហុស​នៅ​ក្នុង “​ប្រអប់​អំពី” និង ការ​កត់​សម្គាល់​លើ​ការ​រក្សាសិទ្ធិ​ឯកសារ​ផ្សេងៗ ។

 

ជ. សេចក្តី​ការ​ណែនាំ​ជា​ពិសេស​សម្រាប់​ការ​ធ្វើ​អោយ​កម្មវិធី Winsock កាន់​តែ​ទាន់​សម័យ បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ដំណើរការ​​កម្មវិធី Martus លើ Windows ៩៥ ៖

 

Java តម្រូវ​អោយ​មាន​បណ្ណាល័យ Microsoft Winsock 2.0 ។ វា​ទំនង​ជា​ប្រាកដ​ណាស់​ដែលមើ​ទៅ​ហាក់​ដូច​ប្រព័ន្ធ​របស់​អ្នក​ ​មាន​កម្មវិធី Winsock ២.០​ ឬ​ក៏ថ្មី​ជាងនេះ​រួច​ហើយ ។ ទោះបី​ជា​យ៉ាង​​ណា​ក៏​ដោយ វា​ក៏​អាច​ទៅ​រួច​ដែរ​ដែល​ថា​ប្រព័ន្ធ​ Microsoft Windows ៩៥ មួយ​ចំនួន​មាន​កំណែ​កម្មវិធី​ Winsock ចាស់​ជាងនេះ។

 

ដើម្បី​​ពិនិត្យ​មើល​ថា​តើ​កំណែ​ណា​មួយ​នៃ Winsock ដែល​អ្នកមាន​ សូម​ស្វែង​រក​ឯកសារ "winsock.dll" ។ បន្ទាប់​មក​ជ្រើស​រើស​​ "Properties" ពី​ម៉ឺនុយ​ឯកសារ​ហើយ​ចុច​លើ​ផ្ទាំង “Version” ។

 

បើ​ម៉ាស៊ីន​ Microsoft Windows 95 របស់​អ្នក​មិន​មាន Winsock ២.០ ឬ​ថ្មី​ជាង​នេះ​ អ្នកអាច​ដំណើរការ​កម្មវិធី​ដំឡើង Winsock ២.០ ដែលគេទុក​នៅ​ក្នុង​ថត​Martus\Win95 ។

 

បើ​អ្នក​ចង់​ដឹង​ពី​បញ្ហា​នេះ URL ខាង​ក្រោម​មាន​ព័ត៌មាន​អំពី​របៀប​សម្រេច​ថា​តើ​សមាសធាតុ Winsock ២.០ ត្រូវ​បាន​បញ្ចូល​ទៅក្នុង​វេទិកា​​ Microsoft Windows​ ៩៥ ឬ​ទេ ។

http://support.microsoft.com/support/kb/articles/Q177/7/19.asp